ភ្នំពេញ  ៖  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩  ខែមេសា  ឆ្នាំ ២០២០  បានរៀបចំប្រារព្ធពិធីទិវាពិភពលោក ដើម្បីសុវត្ថិ ភាព និងសុខភាពការងារឆ្នាំ២០២០ ក្រោមប្រធានបទ “បញ្ឈប់ការរាតត្បាតសកល៖ ការរៀប ចំផែនការ ឆ្លើយតបគ្រោះអាសន្នដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែង ធ្វើការ” តាមរយៈប្រព័ន្ធអ៊ិនធើណេត វីដេអូ។ 

លោក Graeme Buckley នាយកប្រចាំប្រទេសអង្គការអន្តរជាតិខាងការងារ(ILO) សម្រាប់ប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍តាមវីដេអូ Conference ពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលបានថ្លែងអំណរគុណសម្រាប់កិច្ចសហការទាំងអស់ ក្នុងអំឡុង  ពេលប៉ុន្មានខែចុងក្រោយនេះ ស្តីពីការឆ្លើយតបទៅនឹងមេរោគកូវីដ-១៩។ 

លោកបានកោត សរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចាត់វិធានការ ដោះ ស្រាយពីការគំរាមកំហែងនៃមេរោគកូវីដ-១៩ រួមទាំងកម្មករ និយោជិត នៅតាមបណ្តា រោងចក្រ កាត់ដេរផងដែរ។  ទន្ទឹមនេះ អង្គការ ILO  រួមទាំងគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា និងគម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ របស់ អង្គការ ILO នៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បី សម្រេច នូវចក្ខុវិស័យពិភពលោកដែលមានកន្លែងការងារកាន់តែមានសុខភាព និងសុវត្ថិភាព ប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់។

តាមរយៈ វីដេអូ Conferenceនេះដែរ   លោក  អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាវីជ្ជៈបានមានប្រសាសន៍ថា ក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធ ប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ក្រសួងសុខាភិបាលបាន ធ្វើការ យ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វ ផ្សាយអប់រំ ស្តីពីជំងឺកូវីដ-១៩នេះ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងពីសុខ ភាពសាធារណៈ លើការបង្ការខ្លួនឱ្យចៀសផុតពីការឆ្លង។ ចំពោះក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ ក្រុមការ ងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ថា ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ បាន បង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែមលើបញ្ហាដែលមានស្រាប់ ជាពិសេសគឺសង្គ្រាម ពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោកក៏ដូចជាកម្ពុជាយើង។ ជាមួយគ្នានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និងលំនឹងជីវភាពជូនកម្មករ និយោជិត ទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជុំទី១ ទី២ និងទី៣ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។   

លោកបានបន្ដថា រាជរដ្ឋាភិ បាល ក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិតដែលទទួលរង ផល ប៉ះពាល់ រួមមាន៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺន ដុល្លារ អាម៉េរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានពន្យារពេលការបង់រំលស់ និងអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុង ពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយ ការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់ ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែ ធ្ងន់ ធ្ងរ៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ